ស្តែងៗ! យកចំណីទៅបញ្ឆោតលេងៗ ទីបំផុតបុរសម្នាក់ត្រូវបានសត្វខ្លាឃ្មុំខាំ ស្ទើរតែអស់ជីវិត (មានវីដេអូ)

Views

ប្រភពនៅថៃ៖ បុរសម្នាក់បានរងគ្រោះយ៉ាងដំណំ ស្ទើរតែនឹងបាត់បង់ជីវីត បន្ទាប់ពីត្រូវបានសត្វខ្លាឃ្មុំខ្មៅធំមួយក្បាលវាយប្រហារ ក្រោយពេលបុរសរងគ្រោះជន្លលេងសើច មិនដាក់ចំណីឲ្យវាស៊ី។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ទី១ សីហា ឆ្នាំ២០១៧កន្លងទៅ នៅវត្តប្រាសាទនៅទីជនបទមួយកន្លែង ស្ថិតក្នុងខេត្ត Phetchabun ប្រទេសថៃ។

រូបភាពនៅពេលខ្លាឃ្មុំខាំ

បុរសរងគ្រោះមានឈ្មោះថា Naiphum Promratee អាយុ៣៦ឆ្នាំ ត្រូវបានគេរាយការណ៍ថា នៅថ្ងៃកើតហេតុ រូបគេរួមជាមួយនឹងមិត្តភក្តិមានគ្នា ៤នាក់ផ្សេងទៀត បាននាំគ្នាទៅលេងនៅវត្ត Wat Luang Phor Lamai ក្នុងខេត្ត Phetchabun ខាងលើនេះ ដើម្បីទស្សនាសត្វព្រៃ និងទេសភាពប្លែកៗ ដែលស្រស់បំព្រងនៅទីនោះ។

ពិតជារន្ធត់ណាស

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះបានឡើងតោងជញ្ជាំងការពារ និងយកកញ្ចប់បាយមួយកញ្ចប់ចងព្យួរនឹងខ្សែ រួចសំយុងចុះឡើងៗ ដើម្បីជន្លលេងជាមួយខ្លាឃ្មុំមួយក្បាល។ ចៃដន្យការលេងសើចរបស់គាត់ បានធ្វើឲ្យខ្លាឃ្មុំខឹងសម្បាយ៉ាងខ្លាំង ហើយវាក៏ស្រាប់តែស្ទុះហក់សង្គ្រុប ទាញទម្លាក់គាត់ចុះដី ចាប់អូសនិងខាំ បណ្តាលឲ្យបុរសរងគ្រោះសន្លប់បាត់បងស្មារតី និងមានស្នាមឈាមប្រឡាក់ពេញខ្លួន។

ប្រភពមកពីគេហទំព័រ Khmerload៖ស្តែងៗ! យកចំណីទៅបញ្ឆោតលេងៗ ទីបំផុតបុរសម្នាក់ត្រូវបានសត្វខ្លាឃ្មុំខាំ ស្ទើរតែអស់ជីវិត(មានវីដេអូ)

शेयर अनुच्छेद

Let's Comment

Post a Comment