ម្សិលមិញនេះ មានហេតុការណ៍ដ៏រន្ធត់មួយទាក់ទងនឹងតារាចម្រៀង Kiseop សមាជិកក្រុម U-KISS ដែលបានរងរបួសផ្ទុះនិងឆេះដោយចៃដន្យ អំឡុងពេលថតវីដេអូចម្រៀងថ្មីរបស់ក្រុម។
ជាក់ស្ដែង ភ្លាមៗនោះ លោកក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យព្យាបាលជាបន្ទាន់។ ចំណែកអ្នកគាំទ្រ ក្រោយទទួលបានដំណឹងនេះភ្លាម ពួកគេមានការភ្ញាក់ផ្អើល និងព្រួយបារម្ភចំពោះតារាចម្រៀងរូបនេះណាស់។
ដោយឡែក ទាក់ទងនឹងបញ្ហានេះ ផលិតកម្មរបស់ U-KISS ក៏បានសរសេរសារទៅកាន់អ្នកគាំទ្រទាំងអស់ដែរថា៖ "Kiseop ពេលនេះកំពុងសម្រាកនៅផ្ទះ ហើយលោកនឹងទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលបន្ត។ ស្ថានភាពលោកមិនអីទេ ហើយលោកក៏ចង់នាំពាក្យទៅកាន់អ្នកគាំទ្រថា លោកសុំទោសដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានការព្រួយបារម្ភ”។
គួរបញ្ជាក់ជាថ្មី តារាចម្រៀងវ័យ ២៦ឆ្នាំរូបនេះ បានរងរបួស ពីហេតុការណ៍បន្ទុះឆាបឆេះដោយចៃដន្យ ក្នុងពេលថតចម្រៀងថ្មីរបស់ក្រុម កាលពីថ្ងៃទី ០៦ ខែកញ្ញាម្សិលមិញ។ តាមព័ត៌មានដែលផលិតកម្មបានប្រាប់ គឺពេលនោះ Kiseop ត្រូវថតឈុតមានឧបករណ៍ជក់បារី តែជាអកុសលស្រាប់តែវាផ្ទុះ ធ្វើឲ្យលោកត្រូវរបួសចំផ្នែកខ្លះនៃរាងកាយ និងមុខផងដែរ។ ពេលនេះស្ថានភាពរបស់លោកក៏បានធូរស្រាលខ្លះហើយ ក្រោយសម្រាកព្យាបាល ហើយអ្នកគាំទ្រក៏អាចធូរចិត្តពេលបានដឹងព័ត៌មាននេះដែរ៕
शेयर अनुच्छेद
संबंधित लेख
Let's Comment
Post a Comment