ការទៅមើលកុនបែបនេះ គឺទើបតែមកដល់កម្ពុជានោះទេ ហើយវាមានលក្ខណៈដូចទៅមើលកុននៅផ្ទះអីចឹង ព្រោះវាមានកន្លែងគេង ពូកទន់ៗសម្រាប់អង្គុយឬដេកមើលរឿងតាមដែលអ្នកចង់។ មួយវិញទៀតសោត ការទៅមើលកុនអីចឹងគឺជាការពេញនិយមខ្លាំងណាស់សម្រាប់ក្មេងៗ ព្រោះពួកគេអាចរើសពេលវេលានិងរឿងតាមដែលខ្លួនពេញចិត្ត ចាក់មើលជាមួយមនុស្សដែលខ្លួនត្រូវការបាន។
សម្រាប់សេវាកម្មវិញ អ្នកទៅមើលអាចកក់បានហើយតម្លៃគឺដូចទៅនឹងការទៅមើលកុននៅតាមរោងភាពយន្ដធំៗដែរ។ សម្រាប់ការមើលកុនដូច្នេះ គឺពិតជាត្រូវតាមតម្រូវការរបស់ក្មេងៗ ឬគ្រួសារដែលចង់បានភាពឯកជនខ្លាំងណាស់។
សម្រាប់នៅកម្ពុជាមានរឿងគុនដូចខាងលើនេះរួមមាន Home Cinema Movie and Chill The Popcorn The Flicks Cineplus Cambodia និង The Multiplex ជាដើម៕
Let's Comment
Post a Comment