មិនធម្មតាមែន! ព្រោះតែមុខរបរចិញ្ចឹមកន្លាត និស្សិតមួយរូប អាចរកចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ

Views

ប្រភពនៅចិន៖ យោងទៅតាមសារព័ត៌មាន China Press បានឲ្យដឹងថា និស្សិតអាយុ ២០ឆ្នាំ មួយរូបឈ្មោះ Tong អាចរកចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ ពីមុខរបរចិញ្ចឹម និងលក់សត្វកន្លាត។

រូបរបស់លោក តុង

និស្សិតរូបនេះ មានគំនិតចាប់ផ្តើមអាជីវកម្មរបស់គេដំបូងបំផុត នៅពេលដែលគេទៅទិញសត្វកន្លាត ដើម្បីយកមកធ្វើជាចំនីសម្រាប់សត្វចិញ្ចឹមរបស់គេ។ ប៉ុន្តែ ដោយសារតែគេមានការធុញទ្រាន់ ក្នុងការទិញសត្វកន្លាតពេក ដូច្នេះគេក៏សម្រេចចិត្តចិញ្ចឹមដោយខ្លួនឯងតែម្តង។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ?

លើសពីនេះ ការដែលចិញ្ចឹមកន្លាតដោយខ្លួនឯងនេះ អាចជួយសន្សំប្រាក់ដែលត្រូវចំណាយ បានពី ២ ទៅ ៣ដងឯណោះ។ រហូតមកដល់ពេលនេះ អាជីវកម្មរបស់គេ ដំណើរការបាន មួយឆ្នាំកន្លះហើយ។

ប្រភពមកពីគេហទំព័រ Khmerload -មិនធម្មតាមែន! ព្រោះតែមុខរបរចិញ្ចឹមកន្លាត និស្សិតមួយរូប អាចរកចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ

शेयर अनुच्छेद

Let's Comment

Post a Comment