ក្រមុំអាយុ១៨ឆ្នាំ សុខចិត្តរៀបការជាមួយតាអាយុ៦២ឆ្នាំ

Views

ប្រភពនៅឥណ្ឌូនេស៊ី៖   កាលពីថ្ងៃទី ១៦ កក្កដា ២០១៧កន្លងទៅ នាង Diana Daeng Nganiyang អាយុ ១៨ឆ្នាំ បានរៀបការជាមួយលោកតា Sulaeman Daeng Ngampa អាយុ ៦២ឆ្នាំ នៅគេហដ្ឋានខាងស្រី ដែលមានទីតាំងនៅក្នុងតំបន់ Gowa ភាគខាងត្បូងនៃកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី។

រូបថតក្នុងពិធីអាពាហ៏ពិពា

យោងតាមសារព័ត៌មាន Tribun News បានឲ្យដឹងថា លោក Sulaeman ដែលមានប្រពន្ធចែកឋានទៅហើយនោះ តែងតែទៅផ្ទះរបស់នាង Diana ដើម្បីទិញកាំបិត និងលោហៈធាតុផ្សេងៗទៀត ដែលផលិតដោយឪពុករបស់នាង ដែលជាជាងដែក។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?

បើទោះបីជាវាមើលទៅដូចជាការចាប់បង្ខំ ប៉ុន្តែមេភូមិបាននិយាយថា នាង Diana ពិតជាបានស្ម័គ្រចិត្តរៀបការជាមួយលោកតាដែលមានចៅ៩នាក់ រូបនេះមែន។ រូបនាងផ្ទាល់បាននិយាយថា “ខ្ញុំស្រឡាញ់បុគ្គលិកលក្ខណៈរបស់គាត់។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងមានជីវិតអាពាហ៍ពិពាហ៍មួយដ៏អស្ចារ្យ”។

គួរបញ្ជាក់ថា លោក Sulaeman មានកូន៥នាក់ និងចៅប្រុសស្រីចំនួន ៩នាក់រួចមកហើយ ប៉ុន្តែលោកតាបានបញ្ជាក់ថា គាត់ចង់មានកូនជាមួយអ្នកនាង Diana។ សម្រាប់ Diana វិញ ក៏គិតមិនខុសពីស្វាមីដែរ។ នាងបាននិយាយថា “ក្នុងនាមជាប្រពន្ធ ខ្ញុំចង់បង្ហាញភាពស្មោះត្រង់ជាមួយស្វាមី។ ប្រាកដណាស់ ខ្ញុំក៏ចង់មានកូនដែរ”។

ចុងក្រោយ សូមជូនពរដល់គូស្នេហ៍ដែលទើបនឹងរៀបការថ្មីថ្មោងនេះ រស់នៅក្នុងជីវិតពោរពេញដោយសុភមង្គល៕

សូមជូនពរដល់គូស្នេហ៍ដែលទើបនឹងរៀបការថ្មីថ្មោងនេះ រស់នៅក្នុងជីវិតពោរពេញដោយសុភមង្គល

ប្រភពមកពីគេហទំព័រ Khmerload - រូបថតប៉ុន្មានសន្លឹក របស់គូស្នេហ៍វ័យចំណាស់មួយគូនេះ ធ្វើឲ្យក្មេងៗច្រណែនមិនស្ទើរ

शेयर अनुच्छेद

Let's Comment

Post a Comment