សារដ៍ចម្លែក១របស់សុគន្ធនីសាធ្វើឲ្យអ្នកគំទ្រឆ្ងល់គ្រប់គ្នា

Views
ប្រភពនៅភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញាសុគន្ធ និសា ដែលជាតារាចម្រៀងនៅក្នុង ផលិតកម្ម រស្មីហង្សមាស កំពុងមានសន្ទុះ នៃការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន តាមរយៈបទចម្រៀងរបស់នាង។

ក្នុងនោះដែរ គេក៏ដឹងថា នាង ជាតារាមួយដួង ដែលមិនសូវលេងពាក្យពេចន៍ តាមបណ្តាញសង្គមប៉ុន្មានឡើយ ដែលភាគច្រើន នាងសរសេរសារខ្លី ខាងលើរូបរបស់នាងតែប៉ុណ្ណោះ។

ប៉ុន្តែកាលពីម្សិលមិញ បើយោងតាមគណនី Instagram របស់កញ្ញា បានសរសេរសារប្លែកៗគួរឲ្យកត់សម្គាល់ ដោយក្នុងនោះកញ្ញា បានសរសេរថា៖

«សុភមង្គលគឺជាជោគជ័យមួយនៅក្នុងជីវិត តែជីវិតជោគជ័យមិនប្រាកថាមានសុភមង្គលទេ ចេះបោះដៃទៅរកអ្វីដែល ជាអត្ថន័យពិតនៃជីវិត ព្រោះដៃរបស់យើង គឺជាអ្នកសម្រេចថាជីវិតនេះគួរអោបទុក្ខរឺសុខ បោះបង់ទុក្ខរឺសុខ បើទោះជាពេលខ្លះរបស់ដែលផ្តល់ក្តីសុខនៅពេលនេះនឹងប្តូរជាក្តីទុក្ខនៅពេលក្រោយ ក៏មិនសំខាន់ដែរ សំខាន់គឺបច្ចុប្បន្នយើងបានអោបក្តីសុខអោយខ្លួនឯង បើថ្ងៃក្រោយវាផ្លាស់ប្តូរ ចាំយកការគិតនៅថ្ងៃនេះទៅពិចារណានៅថ្ងៃក្រោយនោះម្តងទៀតថាគួរអោបបន្ត រឺព្រលែងវាចោល»។

សារមួយនេះ កំពុងតែធ្វើឲ្យ អ្នកគាំទ្រ មានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះកម្រឃើញនាង សរសេរបែបនេះណាស់៕















ប្រភពពីគេហទំព័រ៖Khmerload

शेयर अनुच्छेद

Let's Comment

Post a Comment