ការលើកឡើងដូច្នេះ ក្រោយឯកឧត្តម កឹម សុខា ប្រធានបក្សសង្រ្គោះជាតិ ត្រូវចោទពីបទ “ក្បត់ជាតិ” ដោយបានគ្រោងអោយបរទេសជួយរឿងផ្តួលរដ្ឋាភិបាលរបស់សម្តេចហ៊ុន សែន។
លោក ប៊ុនហៀង បានថ្លែងថា៖ «ពេលយើងធ្វើខួបអនុស្សាវរីយ៍ យើងត្រូវតែបង្ហាញអាវុធនិងសម្ភាររបស់យើង… ព្រោះដើម្បីរក្សាសន្តិសុខប្រទេសជាដាច់ខាត។ អង្គភាពនេះមានកាតព្វកិច្ចការពារជាតិ មាតុភូមិរបស់យើង និងសន្តិសុខសម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគ្រួសារ ពិសេស គឺជាកងកម្លាំងសេនាផ្ទាល់សម្រាប់គណៈបញ្ជាការរាជធានីភ្នំពេញនិងចល័តកងទ័ពទៅគ្រប់កន្លែងទូទាំងប្រទេសកម្ពុជា នៅពេលដែលមានសភាពការណ៍ជាក់ស្តែងចាំបាច់»។
លោកបញ្ជាក់ថា កងកម្លាំងលោកមានរថក្រោះចំនួន ១០០ មិនមែន ៥០ ដូចការលើកឡើងរបស់បក្សប្រឆាំងទេ។ លោកថានឹងប្តេជ្ញាការពារសម្តេចហ៊ុន សែនដល់ទីបំផុត បើសិនមានការបះបោរណាមួយខុសច្បាប់កើតឡើង ព្រោះមានតែសម្តេចទេ ដែលជាមនុស្សស្រឡាញ់សន្តិភាពនិងជួយប្រទេសពិតប្រាកដ៕
Let's Comment
Post a Comment