បទដែលច្រៀងដោយនាយ ពាក់ មី ក្រោមចំណងជើងថា " ថើបមួយពាន់ដង " ដែលជាសំនៀងដើមរបស់ អធិរាជសម្លេងមាស លោក សុីន សុីសាមុត។ បទមួយនេះត្រូវបាននាយ ពាក់ មីយកមកបកស្រាយឡើងវិញ ជាមួយនឹង style បែបថ្មី តែនៅរក្សាអត្ថន័យដូចម្ចាស់ដើម។ ក្នុងនោះផងដែរក៏មានការកោតសរសើរពីមហាជនទូទៅ នៅពេលដែលពួកគាត់បានទស្សនាបទនេះរួច ដោយអ្នកខ្លះបាននិយាយថា មិនត្រឹមតែពិរោះនោះទេ ថែមទាំងចេះឆ្នៃបច្ចេកទេសប្លែកៗទៀតផង។
ចំណែកឯអ្នកខ្លះវិញបាននិយាយថា នាយ ពាក់ មី មិនត្រឹមតែកំប្លែងក្នុងរឿងទេ ថែមទាំងកំប្លែងក្នុងបទចម្រៀងទៀត ហើយស្តាប់មើលទៅពិតជាពិរោះតាមបែបសម័យ គឺល្អមែន ហើយខ្ញុំចូលចិត្តខ្លាំងណាស់ ដោយពេលខ្លះខ្ញុំស្តាប់៥ ទៅ ៦ដងទៅហើយ ព្រោះកន្លែងដែលចាប់អារម្មណ៍ជាងគេនោះគឺនាយ ពាក់ មី គាត់យកដៃទៅរលាក់កន្លែងបំពង់ករបស់គាត់៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
शेयर अनुच्छेद
संबंधित लेख
Let's Comment
Post a Comment