សាន់ឆាយសុខចិត្តលែងលះជាមួយប្តីដោយសាតែ....

Views
arbie Hsu និង​ស្វាមី​ Wang Xiaofei តែង​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​យក​មក​ចុះផ្សាយ​ ជាពិសេស​ចាប់​តាំង​ពី​ពួកគេ​ទាំង​ ២​ចាប់​ផ្ដើម​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ​ ២០១០​ មក​ម្ល៉េះ។
ក្រោយ​មក​ ពេល​រៀប​ការ​បាន​ ២​ឆ្នាំ​ដំបូង​ ក៏​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​តៗ​គ្នា​ និង​បង្កើត​ជា​ចម្ងល់​ថា​ ហេតុ​អ្វី​ពួកគេ​នៅ​តែ​គ្មាន​កូន? រហូត​ដល់​ឆ្នាំ​ ២០១៣​ ខណៈ​ Barbie (សាន់ឆាយ) ប្រកាស​ថា​នាង​មាន​ទម្ងន់​ ទើប​មាន​ការ​ស្ងប់ស្ងាត់​ទៅ​វិញ។

ដោយ​ឡែក​កាល​ពី​ពេល​ថ្មីៗ​នេះ​ តួ​ស្រី​សាន់ឆាយ​ រូប​នេះ​បាន​សរសេរ​សារ​បង្ហោះ​លើ​គណនី​ Weibo ថា៖ "អ្នក​ត្រូវ​ប្រឹងប្រែង​ធ្វើការ​ និង​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​ទទួល​បាន​សុភមង្គល​ក្នុង​ជីវិត។ មិន​មែន​សុទ្ធ​តែ​គ្រប់​រឿង​ដែល​ មនុស្ស​យើង​កើត​មក​អាច​យក​ឈ្នះ​ទេ គ្រាន់​តែ​ពេល​ខ្លះ​ពួកគេ​មិន​និយាយ​ពី​ឧបសគ្គ​ដែល​នៅ​ពី​ក្រោយ​ តែ​ពួកគេ​ចង់​ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​កាន់​អ្នក​ដទៃ​ឲ្យ​ចេះ​តស៊ូ​ក្នុង​ជីវិត”។
ត្រឹម​តែ​សារ​មួយ​ឃ្លា​នេះ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​មួយ​ចំនួន​ នាំ​គ្នា​សន្និដ្ឋាន​ថា​ នាង​ប្រហែល​មាន​បញ្ហា​ទាក់ទង​នឹង​ការងារ​ ឫ​ជីវិត​គូ​របស់​នាង​ហើយ ហេងស៊យ​អាច​ដល់​ថ្នាក់​លែង​លះ​ទៀត។ ភ្លាមៗ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ ភរិយា​អ្នក​ជំនួញ​វ័យ​ក្មេង​រូបនេះ​បាន​ ឆ្លើយ​តប​ទៅកាន់​ អ្នក​គាំទ្រ​របស់​នាង​ទាំង​នោះ​ថា តាម​ពិត​នាង​ពិត​ជា​ខំ​ធ្វើ​ការ​មែន និង​បាន​អរគុណ​សម្រាប់​ការ​បារម្ភ។ ចំពោះ​មតិ​យល់​ឃើញ​ដែល​ថា​នាង​ អាច​លែង​លះ​ អតីត​តារា​ស្រី​រូប​នេះ​បាន​បដិសេធ​ភ្លាមៗ ដោយ​និយាយ​ថា៖ "វា​មិន​អាច​ទៅ​រួច​ទេ​ ដែល​ខ្ញុំ​ត្រូវ​លែង​លះ ព្រោះ​ខ្ញុំ​ និង​ស្វាមី​ស្រឡាញ់​គ្នា​សឹង​អី”។

ចាត់​ទុក​ថា​ នេះ​ជា​រឿង​សាមញ្ញ​មួយ​ដែល​តែង​កើត​ឡើង​ចំពោះ​តារា​ល្បីៗ ព្រោះ​ជាទូទៅ​ ពួកគេ​តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ ដូចនេះ​មាន​អ្វី​ប្លែក​បន្តិច​ គឺ​សុទ្ធ​តែ​ត្រៀម​ខ្លួន​រង​ព័ត៌មាន​ផ្សេង​ហើយ៕

शेयर अनुच्छेद

Let's Comment

Post a Comment