តោះ ! មកមើលចំនួនសិស្សដែលបានទទួលនិទេស្ទA តាមបណ្តាខេត្តនិងក្រុងទាំងអស់

Views
​បេក្ខជន​ប្រឡង​”ជាប់”សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧ មានចំនួន​ ៦៣ ៦៦៨នាក់​ ត្រូវ​ជា​៦៣,៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៩៩ ៧២៨នាក់​។ ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤ ២៣៤នាក់ ត្រូវ​ជា​៥៣, ៤០% និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩ ៤៣៤នាក់​ ត្រូវ​ជា​៨២,៦២%។


ក្នុង​នោះ បេក្ខជន​ទទួល​និទ្ទេស៖

-និទ្ទេស A៖ ចំនួន ៤២៤នាក់

-និទ្ទេស​ B៖ ចំនួន​ ២ ៤៦៤នាក់

-និទ្ទេស C៖ ចំនួន​ ៥ ០០០នាក់

-និទ្ទេស​ D៖ ចំនួន​ ៩ ១២៣​នាក់

-និទ្ទេស​ E៖ ចំនួន ៤៦ ៦៥៧នាក់​


រាជធានីនិងខេត្ត​ដែល​មាន​បេក្ខជន​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស A នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២១ សីហា ២០១៧

- រាជធានី​ភ្នំពេញ ចំនួន​១៩៤​នាក់

- សៀមរាប ចំនួន​៤៧នាក់

- កណ្ដាល ចំនួន​២៦​នាក់

- បាត់ដំបង ចំនួន​២៣នាក់

- កំពត ចំនួន​២១​នាក់

- កំពង់ចាម ចំនួន​២០​នាក់

- ព្រៃវែង ចំនួន​១២​នាក់

- បន្ទាយមានជ័យ ចំនួន​១២​នាក់

- កំពង់ឆ្នាំង ចំនួន​១២​នាក់

- ព្រះសីហនុ ចំនួន​៩នាក់

- កំពង់ធំ ចំនួន​៩​នាក់

- តាកែវ ចំនួន​៨នាក់

- ត្បូងឃ្មុំ ចំនួន​៧​នាក់

- ពោធិ៍សាត់ ចំនួន៦នាក់

- ក្រចេះ ​ចំនួន​៦នាក់

- ស្វាយរៀង ចំនួន៥នាក់

- ព្រះវិហារ ចំនួន២នាក់

- កែប ចំនួន២នាក់

- កំពង់ស្ពឺ ​ចំនួន១នាក់

- ប៉ៃលិន ​ចំនួន​១​នាក់

- ​កោះកុង ​ចំនួន១នាក់

शेयर अनुच्छेद

Let's Comment

Post a Comment