ឧត្ដមសេនីយ៍​ត្រីទូចយុទ្ធាលេងមែនទែនហើយ{{អ្នកលក់​ឡេ​តាម​ Online ទាំង​អស់​នឹង​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​}}

Views
ប្រភពមកពីគេហទំព័រSabay៖ នៅ​រសៀល​នេះ​ឧត្ដមសេនីយ៍​ត្រី ទូច យុទ្ធា អនុ​លេខា​ធិការដ្ឋាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លែង បាន​ឱ្យ​ដឹង​ថា លោក​នឹង​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​កន្លែង​លក់​ឡេ​តាម​ Online ជា​បន្ត​បន្ទាប់​ទៀត​ ឱ្យ​តែ​មិន​មាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ។
​ឧត្ដមសេនីយ៍​ត្រី ទូច យុទ្ធា បាន​បន្ត​ទៀត​ថា រាល់​ផលិតផល​ទាំង​អស់​ឱ្យ​តែ​ដាក់​លក់​ជា​សាធារណៈ ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​ពាណិជ្ជកម្ម ហើយ​បើ​ផលិតផល​ទាក់ទង​នឹង​ការ​ថែ​រក្សា​ស្បែក​ត្រូវ​តែ​សុំ​ច្បាប់ និង​ឆ្លង​ការ​ការ​ត្រួត​ពិនិត្យ​ពី​ក្រសួង​សុខាភិបាល ដើម្បី​ធានា​ថា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់។

លោកឧត្ដមនីយ៍ត្រីរូបនេះ លើក​ឡើង​ថា ករណី​អ្នក​ផ្សព្វផ្សាយ​ឡេ​លាប​ស្បែក ឬ​ផលិតផល​ណា​មួយ ជា​សាធារណៈ​ ដោយ​ពុំ​មាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចាត់​ទុក​ថា ជា​ផលិតផល​ក្លែង​ក្លាយ​នឹង​ត្រូវ​តែ​ចុះ​បង្ក្រាប​ទៅ​តាម​ច្បាប់។
ចំពោះ​ករណី​ការ​ចុះ​បង្ក្រាប អ្នក​លាយ​ឡេ​លក់​តាម Online ឈ្មោះ​ Love​ Riya លោក​ឧត្ដមសេនីយ៍​ត្រី ទូច យុទ្ធា បាន​ឱ្យ​ដឹង​ថា ដោយ​សារ​ស្ត្រី​រូប​នោះ​ធ្វើ​ការ​លាយ​ឡេ​លក់ ដោយ​យក​ផលិតផល​ ១១​មុខ​មក​បញ្ចូល​គ្នា​តែ​១ ហើយ​សុទ្ធ​សឹង​តែ​មិន​មាន​ការ​ធានា​គុណភាព​ត្រឹម​ត្រូវ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ដាក់​ឈ្មោះ​ខ្លួន​ឯង លើ​ផលិតផល ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀត​ផង។ ដូច្នេះ​មាន​ន័យ​ថា ខុស​ច្បាប់​ទាំង​ស្រុង​ហើយ នឹង​ត្រូវ​តែ​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។
ឧត្ដមសេនីយ៍​ត្រី ទូច យុទ្ធា បាន​ធ្វើ​ការ​សំណូម​ពរ​ទៅ​ដល់​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​សមត្ថកិច្ច​ប្រសិន​បើ​ដឹង​ថា កន្លែង​ណា​មួយ​លាយ​ឡេ​លក់​គ្មាន​ច្បាប់​ត្រឹមត្រូវ។
ចំណែក​ឯ​អ្នក​លក់​ផលិត​ផល​តាម​អនឡាញ​ទាំង​អស់ មុន​នឹង​ដាក់​លក់​ជា​សាធារណៈ​ត្រូវ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ក្រសួង​ពាក់​ព័ន្ធ ដូចជា ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សុខាភិបាល ដើម្បី​កុំ​ឱ្យ​មាន​ការ​ខាត​បង់។
ដោយ​ឡែក​ ចំពោះ​អ្នក​ប្រើប្រាស់​វិញ ត្រូវ​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ចំពោះ​ការ​ប្រើ​ឡេ​លក់​តាម​អន​ឡាញ​ទាំង​នោះ ព្រោះ​អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ។
ជាក់ស្តែងដូចជាតារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya» ត្រូវបាននគរបាលប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ចុះទៅឆែកឆេរលំនៅដ្ឋាននិងឃាត់ខ្លួន បន្ទាប់ពីសង្ស័យថា លក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពស្បែករបស់អ្នកប្រើប្រាស់។
លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។
លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។

លោក ទូច យុទ្ធា បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ។


សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក៕

शेयर अनुच्छेद

Let's Comment

Post a Comment