បទ«រងាផ្កាគ​» របស់ខេមចេញFull MVធ្វើ​ឲ្យ​អ្នក​គ្រប់គ្នានឹក​ស្រណោះ​ដល់​ជីវិត​កាល​​​នៅ​កុមារ​!(មានវីដេអូ)

Views
ប្រភពនៅភ្នំពេញ៖ តារាចម្រៀងសំនៀងស្អក ស្ថិតក្នុងដួងចិត្តយុវវ័យ លោក ខេម បានបកស្រាយចម្រៀងមួយបទ មានចំណងជើងថា «រងាផ្កាគរ» ដែលហាក់កំពុងតែពេញនិយម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ធ្វើឲ្យទស្សនិកជន មានការពេញចិត្តជាខ្លាំង។
 លោក ខេម បានបង្ហើរសំនៀងឡើងនៅក្នងបទ «រងារផ្កាគរ» ហាក់បីដូចជាស័ក្តិសម ទៅនឹងអាកាសធាតុត្រជាក់ ក្នុងរដូវវស្សារនេះ។ បើគេក្រឡេកទៅមើលជីវិតជាកសិករវិញ គឺតែងតែមានរដូវច្រូតកាត់ រដូវធ្លាក់ខ្យល់ ជាមួយនឹងផ្កាគរ ដែលបញ្ជាក់ថា រដូវរំហើយ កំពុងតែត្រៀមចូលមកដល់។

«រងាផ្កាគរ» គឺជាបទចម្រៀងបែបមរតកដើម ត្រូវបានផលិតកម្ម ថោន លើកយកមកសម្រួលបទភ្លេងជាថ្មី ម្ដងទៀត ដើម្បីចែកជូនជាកាដូរ ដល់ប្រិយមិត្តគ្រប់រូប នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ។
បទចម្រៀងមួយនេះ ធ្វើឲ្យអ្នកទស្សនាគ្រប់រូបនឹកឃើញពីអតីតកាល ពេលនៅកុមារភាព ជាពិសេសលាយឡំ នឹងទេសភាពស្រស់ត្រកាស វាលស្រែខៀវខ្ចី ដែលធ្វើឲ្យបទចម្រៀងមួយនេះ កាន់តែមានភាពទាក់ទាញ មួយកម្រិតទៀត។
ចង់ដឹងថា «រងាផ្កាគរ» មានអត្ថន័យដល់កម្រិតណានោះ សូមទស្សនាវីដេអូ ជាមួយ Khmer Talking ទាំងអស់គ្នា៖

शेयर अनुच्छेद

Let's Comment

Post a Comment