អត្ថប្រោយជន៏៨យ៉ាងដែលបានមកពីការច្រៀង

Views

វាគឺជារឿងមួយដែលមនុស្សគ្រប់គ្នាដឹងស្រាប់ហើយថាការច្រៀងអាចធ្វើឲ្យអារម្មណ៍របស់ពួកកាន់តែប្រសើរឡើង។ ប៉ុន្តែការច្រៀងមានអត្ថប្រយោជន៍យ៉ាងច្រើនទៀតដែលយើងគ្រប់គ្នាមិនបានដឹងពីមុនផងដែរ។

១.ធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយ
ការច្រៀងអាចជម្រុញឲ្យមានការបញ្ចេញនូវអ័រម៉ូន Endorphins ដែលជាអរម៉ូនមួយអាចធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយក្នុងចិត្តបាន។ ហើយការច្រៀងក៏អាចជួយកាត់បន្ថយភាពតានតឹងនិងការធុញថប់ក្នុងអារម្មណ៍ផងដែរ។

២.អាចបង្កើនសមត្ថភាពខួរក្បាល
ការសិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យ Harvard បានបង្ហាញថា ការច្រៀងអាចលើកកម្លាំងចិត្តរបស់មនុស្សនិងធ្វើពួកគេមានសុខភាពផ្លូវចិត្តល្អទៀតផង ដែលវាអាចជួយឲ្យពួកគេមានអាយុវែងផងដែរ។

៣.ទប់មិនឲ្យសម្ពាធឈាមឡើងខ្ពស់
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការច្រៀងអាចបន្ថយសម្ពាធឈាមក្នុងខ្លួនមនុស្សបានដោយសារការច្រៀងធ្វើឲ្យមនុស្សមានអារម្មណ៍ស្ងប់ស្ងាត់។ លើសពីនេះទៅទៀត អ្នកជំងឺលើសឈាមអាចបន្ថយសម្ពាធឈាមរបស់ពួកគេបានដោយគ្រាន់តែគ្រហឹមទៅតាមចម្រៀងតែប៉ុណ្ណោះ។

៤.មានជំនួយដល់សាច់ដុំ
បើសិនជាអ្នកច្រៀងត្រឹមត្រូវទៅតាមបច្ចេកទេស នោះអ្នកនឹងអាចជួយពង្រឹងដល់សាច់ដុំពោះនិងសាច់ដុំខ្នងរបស់អ្នកផងដែរ។ អ្នកត្រូវប្រើសាច់ដុំមុខរបស់អ្នកដើម្បីច្រៀង ដូច្នេះហើយការច្រៀងក៏អាចធ្វើឲ្យមុខរបស់អ្នកមើលទៅកាន់តែខ្លាំងក្លានិងរស់រវើកទៀតផង។

៥.អាចជួយឲ្យសួតមានភាពប្រសើរឡើង
ដើម្បីទទួលបានសម្លេងល្អ អ្នកតែងតែអង្គុយឬក្រោកឈរក្នុងពេលច្រៀង។ ការច្រៀងក៏ធ្វើអោយសមត្ថភាពសួតរបស់អ្នកមានភាពប្រសើរឡើង និងធ្វើឲ្យអ្នកដកដង្ហើមបានស្រួលជាងមុនទៀតផង។

៦.អាចធ្វើឲ្យមនុស្សជួបជុំគ្នា
ការច្រៀងអាចធ្វើឲ្យអ្នកមានពេលជួបជុំជាមួយអ្នកដទៃបានយ៉ាងច្រើន។ ការសិក្សាជាច្រើនបានបង្ហាញថា ការច្រៀងជាក្រុមអាចជួយកាត់បន្ថយអារម្មណ៍ធ្លាក់ទឹកចិត្តរបស់មនុស្សពេញវ័យបានទៀតផង។

៧.ជួយបង្កើនសមត្ថភាពនៃការចងចាំ
ទោះបីជាអ្នកទន្ទិញឬមិនទន្ទិញគ្រប់ពាក្យនៅក្នុងបទចម្រៀងក៏ដោយ ក៏ការច្រៀងចំរៀងទាមទារឲ្យអ្នកប្រើប្រាស់ការចងចាំយ៉ាងខ្លាំង។ ការច្រៀងគឺជាវិធី១ដ៏ល្អបំផុតដើម្បីរក្សាឲ្យខួរក្បាលរបស់អ្នកមានដំណើរការល្អ។

៨.បង្កើនភាពស៊ាំនឹងជំងឺ
ការច្រៀងអាចធ្វើឲ្យអ្នកមានកម្រិត cortisol ទាបនិងជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍របស់អ្នក ហើយវានឹងមានភាពវិជ្ជមានសម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នកផងដែរ៕

शेयर अनुच्छेद

Let's Comment

Post a Comment