សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តខាងលើ ម៉ាក នីសាន់ ១បាំងកន្លះ ដឹកម៉ូតូ១គ្រឿង បានផ្ទុះដូចគ្រាប់បែក ផ្លោងម៉ូតូនៅលើរថយន្តជាច្រើនម៉ែត្រ និងបណ្តាលឲ្យមនុស្ស២នាក់ជិះក្នុងរថយន្ត ស្លាប់ខ្ទេចសាកសពជាបំណែកៗ។ ករណីផ្ទុះរថយន្តនេះក៏បានធ្វើឲ្យខ្ទេចផ្ទះប្រជាពលរដ្ឋ១ខ្នង នៅក្បែរនោះ ផងដែរ។
លោក ចន្ទ តារា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកការងារអាវុធជាតិផ្ទុះ បានឲ្យ អេអិនអិន ដឹងថា តាមការសន្និដ្ឋានជំហ៊ានដំបូងរថយន្តដែលផ្ទុះនេះ ទំនងជាដឹកផាវសម្រាប់ក្មេងលេង តែវាមានចំនួនច្រើន ទើបនៅពេលផ្ទុះ ធ្វើឲ្យខ្ទេចរថយន្ត និងស្លាប់មនុស្ស២នាក់ បែបនេះ៕ប្រភពពីគេហទំព័រអេអិនអិន៖
Let's Comment
Post a Comment