១. សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
ចំពោះការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យឯកជនដ៏ល្បីល្បាញនេះវិញ និស្សិតត្រូវបង់តាមមុខវិជ្ជា ក្នុងនោះ១មុខវិជ្ជាតម្លៃ ៨២ដុល្លារ ហើយការសិក្សារយៈពេល ៤ឆ្នាំមុខវិជ្ជាសរុបទាំងអស់មានចំនួន ចន្លោះពី ៤៥ ទៅ ៤៦មុខវិជ្ជា។
២. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ការសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈដ៏ចំណាស់មួយនេះវិញ និស្សិតត្រូវបង់ ៤៨០ដុល្លារក្នុងមួយឆ្នាំលើគ្រប់ជំនាញ លើកលែងតែថ្នាក់សិក្សាអន្តរជាតិប៉ុណ្ណោះ។ ចំពោះមុខជំនាញ ផ្ដោតសំខាន់ជាងគេនៅក្នុងសាកលវិទ្យាល័យនេះ មានដូចជា ជំនាញនីតិសាស្ត្រ សេដ្ឋកិច្ច និងការអប់រំពាណិជ្ជកម្ម ជាដើម។
៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ចំពោះតម្លៃសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសាធារណៈដ៏ល្បីល្បាញមួយនេះ គ្រប់មុខជំនាញទាំងអស់ ក្នុង១ឆ្នាំនិស្សិតត្រូវបង់ចន្លោះពី ៣០០ ទៅ ៥០០ដុល្លារ។ ក្នុងនោះជំនាញសិក្សាល្បីៗរួមមាន៖ អក្សរសាស្ត្រខ្មែរ ទេសចរណ៍ វិស្វកម្ម ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា ចិត្តវិទ្យា ជាដើម។
៤. សាកលវិទ្យាល័យហ្សាម៉ាន់
ចំណែកគ្រឹះស្ថានឧត្ដមសិក្សាឯកជនដ៏ល្បីល្បាញនេះ និស្សិតត្រូវបង់ថ្លៃសិក្សាចន្លោះពី ៣ ០០០ ទៅ៤ ០០០ដុល្លារក្នុង១ឆ្នាំ អាស្រ័យទៅតាមជំនាញដែលជ្រើសរើស។
៥. សាកលវិទ្យាល័យជាតិគ្រប់គ្រង
សាកលវិទ្យាល័យជាតិគ្រប់គ្រង ឬហៅកាត់ថា (NUM) ក៏ជាគ្រឹះស្ថានឧត្ដមសិក្សាដ៏ចំណាស់មួយក្នុងប្រទេសកម្ពុជា។ ចំណែកឯតម្លៃសិក្សាថ្នាក់បរិញ្ញាបត្រវិញ ក្នុង១ឆ្នាំនិស្សិតត្រូវបង់ ៥៤០ដុល្លារ លើកលែងតែជំនាញអក្សរសាស្ត្រអង់គ្លេស និងគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះ ដែលមានតម្លៃផ្សេង។
៦. សាកលវិទ្យាល័យកម្ពុជា
ចំពោះការបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យដ៏ធំមួយនេះ និស្សិតត្រូវបង់តាមមុខវិជ្ជាដែរ។ ក្នុងនោះ១មុខតម្លៃ ៩០ដុល្លារ ដោយនៅក្នុងឆ្នាំសិក្សាថ្នាក់មូលដ្ឋានមាន ១០មុខវិជ្ជា ហើយចាប់ពីឆ្នាំទី ២ ឡើងទៅក្នុង១ឆ្នាំនិស្សិតត្រូវសិក្សា ១២មុខវិជ្ជា។
៧. សាកលវិទ្យាល័យបៀលប្រាយ
បៀលប្រាយ ឬហៅកាត់ជាភាសាអង់គ្លេស (BBU) ជាសាកលវិទ្យាល័យឯកជន មួយដ៏ល្បីល្បាញក្នុងចំណោមសាកលវិទ្យាល័យធំៗ នៅប្រទេសកម្ពុជា។ ជាពិសេសគ្រឹះស្ថានឧត្ដមសិក្សាឯកជនដ៏ធំនេះ មាន ៧សាខាផ្សេងទៀត ក្រៅពីរាជធានីភ្នំពេញ ទូទាំងប្រទេសទៀតផង។ ចំណែកឯតម្លៃសិក្សាថ្នាក់បរិញ្ញាបត្រ ក្នុង១ឆ្នាំនិស្សិតត្រូវបង់ចន្លោះពី ៤០០ ទៅ ៦០០ដុល្លារប៉ុណ្ណោះ។ ចំពោះកម្មវិធីសិក្សាវិញរួមមាន៖ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ និងរហូតដល់ថ្នាក់បណ្ឌិត៕
៨. សាកលវិទ្យាល័យមេគង្គកម្ពុជា
ការសិក្សាថ្នាក់បរិញ្ញាបត្រ តាមកម្មវិធីសិក្សាទូទៅនិស្សិតត្រូវបង់ ចន្លោះពី ៦៥០ ទៅ ៧៥០ដុល្លារទៅលើគ្រប់ជំនាញ លើកលែងតែកម្មវិធីសិក្សាអន្តរជាតិនិស្សិតត្រូវបង់ ១ ៦០០ដុល្លារ ទៅ ២ ៤០០ដុល្លារ។
៩. សាកលវិទ្យាល័យន័រតុន
ន័រតុន ជាសាកលវិទ្យាល័យដ៏ធំ និងល្បីល្បាញមួយក្នុងរាជធានីភ្នំពេញ។ ចំពោះតម្លៃសិក្សាថ្នាក់បរិញ្ញាបត្រនិស្សិតត្រូវបង់ចន្លោះពី ៥០០ ទៅ ៧០០ដុល្លារក្នុងមួយឆ្នាំ។
Let's Comment
Post a Comment