សេចក្ដីប្រកាសព័ត៌មានបន្ទាន់របស់កាសែត ឌឹ ខេមបូឌា ដេលី នៅថ្ងៃទី៣ កញ្ញា បន្តថា ខ្លួននឹងព្រមបង់ពន្ធតាមការកំណត់ បើសិនការធ្វើសវនកម្មនោះត្រឹមត្រូវ។ ស្ថាប័ននេះបន្តថា ខ្លួននឹងលែងបោះពុម្ពផ្សាយកាសែតរបស់ខ្លួនចាប់ពីទី៤ កញ្ញា ដែលជាឱសានវាទនៃការទារបំណុលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ នូវទឹកប្រាក់ជាង៦លានដុល្លារ។
ឆ្លើយតបភ្លាមៗនឹងការប្រកាសព័ត៌មានរបស់កាសែតខេមបូឌា ដេលី អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ទោះស្ថាប័ននេះប្រកាសបិទនៅថ្ងៃនេះក្ដី ក៏ត្រូវសងបំណុលពន្ធទាំងនោះដែរ និងបញ្ជាឲ្យអ្នកទទួលខុសត្រូវស្ថាប័ននេះ មិនឲ្យចាកចេញពីកម្ពុជានោះទេ។
ទោះយ៉ាងណាក៏ដោយ បុគ្គលិកកាសែតខេមបូឌា ដេលី ទាំងអស់នៅថ្ងៃទី៣ កញ្ញា នៅបន្តការងាររបស់ខ្លួនធម្មតា និងមានចេញផ្សាយព័ត៌មាននៅគេហទំព័ររបស់ខ្លួនដូចសព្វដង។
Let's Comment
Post a Comment