តោះ ! មកមើលសម្រស់បវកញ្ញាឯកហុងកុងប្រចាំឆ្នាំ២០១៧ទាំងអស់គ្នា

Views
ប្រភពពីគេហទំព័រSabay៖ កម្មវិធី​ប្រឡង​ជ្រើសរើស​បវរកញ្ញា​ហុងកុង​ឆ្នាំ​ ២០១៧​ ទីបំផុត​បាន​រក​ឃើញ​ស្រី​ស្អាត​ម្ចាស់​ជយលាភី​ប្រចាំ​ឆ្នាំ​ហើយ។
បន្ទាប់​ពី​ឆ្លង​កាត់​វគ្គ​ប្រកួត​ប្រជែង​អស់​ជា​ច្រើន​រួច​មក​ ពេល​នេះ​មកុដ​ដ៏​ស្រស់​សោភា​ "Miss Hong Kong” ឆ្នាំ​ ២០១៧​ បាន​រក​ឃើញ​ម្ចាស់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​០៣​ ខែ​កញ្ញា​ គឺ​បានទៅលើ​ ស្រី​ស្អាត​វ័យ​ ២៣​ឆ្នាំ​ Juliette Louie។ ទាំង​ស្អាត​ ទាំង​ក្មេង​ និង​មាន​ចំណេះ​ដឹង​ពេញ​ខ្លួន​ទៀត​នោះ​ បាន​ធ្វើ​ឲ្យ​ Juliette ឈ្នះ​ចិត្ត​គណៈកម្មការ​ និង​មហាជន​ជា​ច្រើន​ក្នុង​កម្មវិធី​ប្រឡង​ដ៏​ធំ​នេះ។

និយាយ​ពី​ចំណង់​ចំណូល​ចិត្ត​របស់​បវរកញ្ញា​រូប​នេះ​វិញ​ គឺ​នាង​ចូល​ចិត្ត​ចម្អិន​ម្ហូប​ កីឡា​បាល់ទះ​ និង​ប្រភេទ​កីឡា​ផ្សេង​ទៀត​ជា​ច្រើន។ ជាមួយ​គ្នា​នោះ​ នាង​ក៏​បាន​បង្ហើប​ពី​មហិច្ឆតា​ផ្ទាល់​ខ្លួន​ដែរ​ថា​ ចង់​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទៅ​កាន់​មនុស្ស​គ្រប់គ្នា។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​អស្ចារ្យ​នេះ​ បាន​រៀប​ចំ​ឡើង​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក​ TVB ហើយ​វា​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧៣​ មក​ម្ល៉េះ៕




शेयर अनुच्छेद

Let's Comment

Post a Comment